855win.com bet

ការណែរនាំក្នុងការលក់អចលនទ្រព្យ

15 March, 2020
4.5K

ការណែរនាំក្នុងការលក់អចលនទ្រព្យ

នៅពេលដែលលោក លោកស្រីពិចារណាក្នុងការលក់អចលនទ្រព្យសូមលោក លោកស្រីពិចារណានៅចំណុចណែនាំដូចខាងក្រោម៖ 

១) ស្វែងរកភ្នាក់ងារអចលនទ្រព្យ
 • សូមស្វែងរកភ្នាក់ងារដែលមានជំនាញវិជ្ជាជីវះច្បាស់លាស់ មានក្រមសីលធម៌ខ្ពស់ យល់ដឹងពីទីផ្សារពិតប្រាកដ និងមានអាជ្ញាប័ណ្ណភ្នាក់ងារលក់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសភ្នាក់ងារដែលមាននៅក្នុងគេហទំព័រអចលនទ្រព្យ rr789.co ។
 • េហតុអ្វីបានជាលោក លោកស្រីត្រូវដាក់លក់អចលនទ្រព្យតាមរយះភា្នក់ងារដែលមាននៅក្នុងគេហទំព័រ rr789.co?
 • ភ្នាក់ងារដែលមាននៅក្នុងគេហទំព័រ rr789.co គឺជាភ្នាក់ងារដែលមានជំនាញវិជ្ជាជីវះច្បាស់លាស់ មានក្រមសីលធម៌ខ្ពស់ យល់ដឹងពីទីផ្សារពិតប្រាកដ និងមានអាជ្ញាប័ណ្ណភ្នាក់ងារលក់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអាចរៀបចំដាក់លក់អចលនទ្រព្យរបស់លោក លោកស្រី បានភ្លាមៗ ប្រកបដោប្រសិទ្ធភាពខ្ពស់ មានការផ្សព្វផ្សាយទូលំទូលាយ មានបណ្តាញទំនាក់ទំនងធំទូលាយ និងមានអតិថិជនចាំទិញស្រាប។ 

ខាងក្រោមនេះជានិតិវិធីដែលភ្នាក់ងារអចលនទ្រព្យត្រូវធ្វេី៖

1) ពិគ្រោះយោបល់អំពីការលក់ និងវាយតម្លៃអចលនទ្រព្យ
 • ចំណុចសំខាន់ធំបំផុតរបស់ម្ចាស់ចលនទ្រព្យគឺ "តើអចលនទ្រព្យនោះមានប៉ុន្មាន ហេីយអាចលក់បានតម្លៃប៉ុន្មាន?
 • ជំហានដំបូងភ្នាក់ងារអចលនទ្រព្យត្រូវចុះត្រួតពិនិត្យអោយដឹងពីគុណភាព ទីតាំង និងបរិយាកាសដែលមានជំុវិញអចលនទ្រព្យ បន្ទាប់មកធ្វេីការវាយតម្លៃអចលនទ្រព្យនោះ។
 • តេីមានការចំណាយទៅលេីអ្វីខ្លះ?
 • ភ្នាក់ងារអចលនទ្រព្យ និងពន្យល់ព័ត៌មានលំអិតអំពីការចំណាយនៅពេលដែលមានការទិញ លក់ ការចំណាយទាំងនោះរួមមានដូចជា កំរ៉ៃជេីងសារ សេវាមេធាវី សេវាផ្ទេរសិទ្ធកាន់កាប់ ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យប្រចាំឆ្នាំ សេវាផ្សេង។ល។

២) កិច្ចសន្យាស្នើសុំធ្វេីជាភ្នាក់ងារតំណាងលក់ និងផ្សព្វផ្សាយ
នៅពេលដែលតម្លៃលក់ត្រូវបានកំណត់ ភ្នាក់ងារអចលនទ្រព្យ នឹងធ្វេីការស្នើសុំចុះកិច្ចសន្យាតំណាងអ្នកលក់ កិច្ចសន្យានោះចែកចេញពីរប្រភេទមានដូចខាងក្រោម៖
    - កិច្ចសន្យាតំណាងអ្នកលក់ផ្តាច់មុខ (Exclusive Listing)
      ការចុះកិច្ចសន្យាតំណាងលក់ផ្តាច់មុខ ភ្នាក់ងារអចលនទ្រព្យ នឹងធ្វេីការផ្សព្វផ្សាយយ៉ាងសកម្ម ដេីម្បីធ្វេីយ៉ាងណាលក់អចលនទ្រព្យនោះអោយឆាប់ដាច់បំផុតដែលអាចធ្វេីបាន។
    - កិច្ចសន្យាតំណាងអ្នកលក់មិនផ្តាច់មុខ (Non-Exclusive Listing)
      ការចុះកិច្ចសន្យាតំណាងលក់មិនផ្តាច់មុខ ភ្នាក់ងារអចលនទ្រព្យ នឹងមិនធ្វេីការផ្សព្វផ្សាយ អោយទូលំទូលាយនោះទេព្រោះខ្លាចម្ចាស់អចលនទ្រព្យអាចស្នើសុំឱ្យភ្នាក់ងារជាច្រើនទៀតជួយ
      លក់ផងដែរ។

៣) ការចរចារ និងរៀបចំកិច្ចសន្យាទិញ លក់
    នៅពេលដែលភ្នាក់ងារលក់មានអតិថិជនដែលមានចំណាប់អារម្មក្នុងការទិញ ភ្នាក់ងារនិងរៀបចំលិខិតផ្តល់តម្លៃ (Letter of offer ) ដែលអ្នកទិញផ្តល់អោយ បន្ទាប់មកដំណេីរការចរចារត្រូវបានចាប់ផ្តេីម នៅពេលដែលអ្នកលក់ និងអ្នកទិញបានព្រមព្រៀងលេីតម្លៃទិញលក់រួចហេីយ ភ្នាក់ងារអចលនទ្រព្យ និងរៀបចំកិច្ចសន្យាកក់ប្រាក់ ឬកំណត់ពេលវេលាចុះកិច្ចសន្យាទិញលក់តែម្តង លក្ខខណ្ឌផ្សេងទៀតដែលត្រូវពិភាក្សាគ្នាមានដូចជា របៀក្នុងការទូទាត់ប្រាក់ ការផ្ទេរសិទ្ធកាន់កាប់ ការទទួលខុសត្រូវក្នុងការចំណាយ និងពេលវេលាជាក់លាក់ក្នុងការប្រគល់ ទទួលអចលនទ្រព្យ ហេីយក៏អាចមានលក្ខខណ្ឌផ្សេងៗទៀតផងដែរ។ 

    នៅពេលដែលអ្នកលក់ និងអ្នកទិញ ចុះហត្ថលេខា និងផ្តិតមេដៃលើកិច្ចសន្យាទិញ លក់អចលនៈទ្រព្យរួចហើយ អ្នកទិញត្រូវបង់ប្រាក់ដំណាកាលទី១ ទៅឱ្យអ្នកលក់តាមកិច្ចសន្យាដែលបានកំណត់។ បន្ទាប់មកភាគីនីមួយៗត្រូវអនុវត្តសិទ្ធិ នឹងកាតព្វកិច្ចរៀងៗខ្លួនស្របតាមកិច្ចសន្យាទិញ លក់នោះ ប្រសិនបើមានការរំលោភបំពានណាមួយលេីកិច្ចសន្យា ការពិន័យអាច នឹងកើតមាន។ ក្នុងរយះពេលនេះប្រសិនបេីលោក លោកស្រីមានចំងល់ត្រង់ចំណុចណាមួយអាចសួរទៅកាន់ភ្នាក់ងារអចលនៈទ្រព្យបានគ្រប់ពេល។

៤) ការទូទាត់ចុងក្រោយ និងការប្រគល់ទទួលអចលនទ្រព្យ
ការប្រគល់ទទួលអចលនទ្រព្យ នឹងត្រូវធ្វេីឡេីងនៅពេលដែលការទូទាត់ប្រាក់ចុងក្រោយត្រូវបានបញ្ចប់។
ការទូទាត់ចុងក្រោយ និងការប្រគល់ទទួលត្រូវធ្វេីឡេីងដូចខាងក្រោម៖

 • ការទូទាត់ចុងក្រោយត្រូវធ្វើឡើងដោយមានវត្តមានអ្នកលក់ អ្នកទិញ សាក្សី ភ្នាក់ងារអចលនទ្រព្យ និងមេធាវី។
 • កិច្ចសន្យាប្រគល់ ទទួលប្រាក់ចុងក្រោយ
 • ឯកសារចាំបាច់ទាំងអស់ដែលទាក់ទង និងអចលនទ្រព្យ
 • កូនសោរទាំងអស់
 • បង់កម្រៃជើងសារឱ្យភ្នាក់ងារអចលនទ្រព្យ សេវាមេធាវី និងសេវាផ្សេងៗដែលបានព្រមព្រៀងគ្នា។

ចំណាំ៖ 
    -  សូមត្រួតពិនិត្យ និងបញ្ជាក់អោយច្បាស់ថា វិក័យបត្រទឹក ភ្លេីង អីនធឺណែត ខ្សែកាប់ និងវិក័យបត្រផ្សេងៗត្រូវបានទូទាត់រួចរាល់ ហេីយទ្រព្យសម្បត្តិទាំងឡាយដែលនៅជាប់ព្រំអ្នកជិតខាងត្រូវបានបែងចែកច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការរុះរើ ឬធ្វេីការជួសជុល។

    -  ការចំណាយខាងលេីអាចជាបន្ទុករបស់អ្នកលក់ ឬអ្នកទិញអាស្រ័យលេីការព្រមព្រៀងពីដំបូងរវាងអ្នកលក់ និងអ្នកទិញ។
We help you find the perfect home.
Contact us
{dna bet}|{bet 88. com. vn}|